Friday, April 25, 2014

ស្តាប់​និស្សិត​ខ្មែរ​នៅ​កូរ៉េ​រៀបរាប់​ពី​ស្ថាន​ភាព​លិច​កប៉ាល់​នៅ​កូរ៉េ​

តាម​រយៈ​គេហទំព័ររបស់​វិទ្យុ​សំលេង​សហរដ្ឋ​អាមេរិក VOA សូម​លោក​អ្នក​តាម​ដាន​ស្តាប់​បទសម្ភាសន៌​របស់​លោក អ៊ឹម សុធារិទ្ធ ជាមួយ​និស្សិត​ខ្មែរ​មួយ​រូប អំពី​ករណី​លិច​នាវា​ចំឡង​ Sewol របស់កូរ៉េ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និងរក​ឃើញ​សាក​សព​ជា​បន្ត​បន្ទាប់​។


តាមរយៈ​គេហទំព័រ វីអូអេ, កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​សោកនាដកម្ម​ដ៏​រន្ធត់​មួយ​ពី​ការ​លិច​កប៉ាល់​ ទេសចរណ៍​មួយ​គ្រឿង​ដែល​ធ្វើ​ឲ្យ​បាត់​ខ្លួន​មនុស្ស​ចំនួន​រាប់​រយ​នាក់។ លោក អ៊ឹម សុធារិទ្ធ នៃ​វីអូអេ​ បាន​សម្ភាស​កញ្ញា​ វី ឡាវិន ​និស្សិត​ឆ្នាំ​ទី​៤ បរិញ្ញាបត្រ​រដ្ឋបាល​ពាណិជ្ជ​កម្ម​នៃ​សាកល​វិទ្យាល័យ​ Kyunghee នា​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង។

សូមចុចទីនេះ​ដើម្បី​ស្តាប់​ពី​ VOA...!

រហូត​មកដល់ថ្ងៃ​នេះ ចំនួន​មនុស្ស​ស្លាប់​បាត់បង់ជីវិត​បាន​កើន​ឡើង​ដល់​ ១៨១នាក់​ហើយ​ នេះ​បើ​តាម​របាយ​ការណ៌​ចុង​ក្រោយ​មួយ​ដែល​ចុះ​ផ្សាយ​ដោយ​ CNN កាលពីព្រឹកថ្ងៃ​ទី ២៥ មេសា។
-----------------------
សំលេង​ និងអត្ថបទយោង៖ VOA
អ្នកអត្ថាធិប្បាយ៖ លោក អ៊ឹម សុធារិទ្ធ នៃ​វីអូអេ

ចំនួន​មនុស្ស​ស្លាប់បាត់​បង់​ជីវិត បាន​កើន​​ឡើង​ដល់​១៨១នាក់​ហើយ​ក្នុង​គ្រោះ​លិច​កប៉ាល់​នៅកូរ៉េ​ខាង​ត្បូង

បើ​តាម​សេចក្ដីរាយការណ៍​ចុង​ក្រោយ​ ពីCNN ​បាន​ឲ្យ​ដឹង​ថា​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ដល់​១៨១នាក់​ហើយ ​ក្នុង​គ្រោះ​លិច​កប៉ាល់​នៅ​កូរ៉េ​ខាង​ត្បូង ខណៈ​ដែល​ការ​រុក​រក​នៅ​បន្ត​ធ្វើ​នៅ​ឡើយ​ទេ។ ចំណែក​អ្នកបាត់​ខ្លួនវិញ​នៅ​សល់​ប្រមាណ​១២១នាក់ ហើយ​អ្នក​ជួយ​សង្គ្រោះ​ឲ្យ​រស់​រាន​មានជីវិត​ មិន​មាន​ការ​ផ្លាស់​ប្ដូរ​ទេ គឺ​ចំនួន១៧៤​នាក់ដដែល ។ គួរ​បញ្ជាក់ថា​កប៉ាល់​ដែល​ក្រឡាប់លិច​នេះ​ដឹក​មនុស្ស​ប្រមាណ​៤៧៦​នាក់ ៕

-------------
ផ្តល់សិទ្ធឹដោយ៖ ខ្មែរ៧៩

សង្គម​ស៊ីវិល​រិះគន់​តុលាការ​ខេត្ត​ប៉ៃលិន​រឿង​គាស់​ទ្វារ​បន្ទប់​ចាប់​ស្ត្រី​ម្នាក់​យក​ទៅ​ឃុំ

វិទ្យុអាស៊ីសេរី៖ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រតិកម្ម​ចំពោះ​តុលាការ​ខេត្ត​ប៉ៃលិន ដែល​បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ទៅ​គាស់​ទ្វារ​បន្ទប់ ចូល​ចាប់​ស្ត្រី​ម្នាក់​យក​ទៅ​ឃុំ​ខ្លួន ដោយ​ចោទ​ពី​បទ​ជេរ​បរិហារ​ទៅ​លើ​មន្ត្រី​តុលាការ។ ករណី​នេះ ពួក​គេ​ចាត់​ទុក​ថា ជា​បទ​ល្មើស​មជ្ឈិម ប៉ុន្តែ​ជន​ដែល​គេ​ចាប់​ឃុំ​ខ្លួន​បញ្ជាក់​ថា បទ​ល្មើស​នេះ​បង្ក​ឡើង​ដោយ​នាយក​ក្រឡា​បញ្ជី​របស់​តុលាការ។

នាយក​ក្រឡា​បញ្ជី​រូប​នោះ បាន​ទទួល​លុយ​ចំនួន ៣០​ដុល្លារ ពី​ស្ត្រី​រងគ្រោះ ប៉ុន្តែ​បដិសេធ​មិន​បោះ​ត្រា​លើ​សាល​ដីកា​ស្ថាពរ​តុលាការ​កំពូល ហើយ​ថែម​ទាំង​បាន​ជេរ​ប្រមាថ​ទៅ​ស្ត្រី​រូប​នោះ​ថែម​ទៀត។
តុលាការ​ខេត្ត​ប៉ៃលិន រង​ការ​ចោទ​ប្រកាន់​ថា បាន​អំណាច​របស់​ខ្លួន​ហួស​ពី​នីតិវិធី​ច្បាប់ ដោយសារ​តែ​រឿង​គំនុំ​បុគ្គល​ផ្ទាល់​ខ្លួន ក៏​សម្រេច​ដឹក​នាំ​កង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​ចូល​ទៅ​គាស់​ទ្វារ​ ផ្ទះ​របស់​ស្ត្រី​ម្នាក់ បន្ទាប់​មក​ចាប់​យក​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដោយ​ចោទ​ប្រកាន់​ពី​បទ​ជេរ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ស្ថាប័ន​តុលាការ។

ស្ត្រី​ដែល​រងគ្រោះ​ឈ្មោះ រឿន ចរិយា បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៤ រូប​គាត់​បាន​យក​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ក្នុង​ជម្លោះ​ដីធ្លី​មួយ​ដាក់​ពាក្យ​សុំ​ចុះ​លេខ​នៅ​តុលាការ​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​ឲ្យ​មាន​ការ​ចុះ​អនុវត្ត។ រូប​គាត់​បាន​បង់​លុយ​ឲ្យ ៣០​ដុល្លារ តែ​មន្ត្រី​តុលាការ​ប្រាប់​ថា រង់ចាំ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ហើយ។

លុះ​ដល់​ថ្ងៃ​ទី​២២ ខែ​មេសា លោកស្រី រឿន ចរិយា បាន​ទៅ​សួរ​ម្ដង​ទៀត ស្រាប់​តែ​នាយក​ក្រឡា​បញ្ជី​ឈ្មោះ ហ៊ុន ចិត្រា ប្រាប់​ឲ្យ​រង់ចាំ​ពេល​ថ្ងៃ​រសៀល។ លុះ​ពេល​រសៀល​មក​ដល់ រូប​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ម្ដង​ទៀត តែ​មិន​បាន​ជួប​នាយក​ក្រឡា​បញ្ជី​ឈ្មោះ ហ៊ុន ចិត្រា នោះ​ឡើយ។ ឃើញ​ដូច្នេះ គាត់​ទូរស័ព្ទ​ទាក់ទង​ទៅ​អ្នក​ផ្សេង​ក៏​សុំ​លេខ​បាន ប៉ុន្តែ​នៅ​ពេល​សុំ​លេខ​បាន គាត់​បាន​ទូរស័ព្ទ​សួរ​ឈ្មោះ ហ៊ុន ចិត្រា ថា បង! ម៉េច​ហើយ​ឯកសារ​ខ្ញុំ? ឈ្មោះ ហ៊ុន ចិត្រា ឆ្លើយ​ថា អញ​មិន​ធ្វើ អ្នក​ឯង​មាន​សិទ្ធិ​អី​មក​បញ្ជា។ ទៅ​ប្ដឹង​អ្នក​ណា​ប្ដឹង​ទៅ៖ «ខ្ញុំ​ទៅ​ ដល់​នាយក​ក្រឡា​បញ្ជី ខ្ញុំ​សួរ​ថា ឯកសារ​ខ្ញុំ​ម៉េច​ហើយ គេ​ដេញ​ខ្ញុំ​ចេញ ខ្ញុំ​ថា ខ្ញុំ​អត់​ចេញ​ទេ។ ពួក​ឯង​កុហក​ខ្ញុំ​តាំង​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣។ ឥឡូវ​ឲ្យ​ឯកសារ​ដើម​ខ្ញុំ​វិញ​មក បើ​មិន​ធ្វើ​ទេ ចា៎! ថា​មិន​ធ្វើ ស្រាប់​តែ​គេ​ចង្អុល​មុខ ឲ្យ​ប៉ូលិស​មក​ចាប់ ហើយ​ជេរ​ខ្ញុំ អញ​ទះ​កណ្ដាល​មុខ​ឥឡូវ។ ដល់​ពេល​មក​ដល់​ផ្ទះ ស្រាប់​តែ​មាន​ព្រះរាជ​អាជ្ញា ជុំ សែនសទ្ធា ក្រឡា​បញ្ជី ជាង វណ្ណរ៉ន ហើយ​ប៉ូលិស​ព្រហ្មទណ្ឌ​មាន​ឈ្មោះ ផុន ឈ្មោះ វុធ និង​ប៉ូលិស​ប៉ុស្តិ៍ មក​ព័ទ្ធ​ផ្ទះ​ខ្ញុំ​ពេញ ខ្ញុំ​អត់​ចេញ​ពី​ក្នុង​បន្ទប់​ទេ ទាក់ទង​មេធាវី​ក៏​មក​មិន​ទាន់ ស្រាប់​តែ​គេ​គាស់​ទ្វារ​បន្ទប់​ខ្ញុំ»

ក្រោយ​មក លោកស្រី រឿន ចរិយា ត្រូវ​បាន​គេ​នាំ​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ពេញ​មួយ​យប់ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​មេសា នេះ​ក៏​នៅ​តែ​បន្ត​ឃុំ​ខ្លួន​នៅ​ឡើយ។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​ប៉ៃលិន លោក ជុំ សែនសទ្ធា ថ្លែង​ថា ការ​ចាប់​ខ្លួន​នេះ​ដោយសារ​ស្ត្រី​ឈ្មោះ រឿន ចរិយា ជេរ​ប្រមាថ​មន្ត្រី​តុលាការ។

ការ​ជេរ​ប្រមាថ​នេះ​ជា​បទ​ល្មើស និង​ធ្វើ​ឲ្យ​បាត់​បង់​ជំនឿ​ចិត្ត​លើ​ស្ថាប័ន​តុលាការ។ លោក​បន្ត​ថា ស្ត្រី​រូប​នោះ​បន្ទាប់​ពី​ជេរ​ហើយ គាត់​បាន​ដើរ​បរិហារ​កេរ្តិ៍​នៅ​តាម​តុ​កាហ្វេ​តុ​គុយទាវ​ថែម​ទៀត។ ករណី​នេះ លោក​ថា​ជា​បទ​ល្មើស​មួយ​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ៖ «បន្ទាប់​ពី​ គាត់​ជេរ​ហើយ គាត់​បាន​ទៅ​ផ្ទះ យើង​បាន​ទៅ​អញ្ជើញ​គាត់ គាត់​មិន​ចេញ​មក​ក្រៅ ក្នុង​នាម​គាត់​ជា​ជន​សង្ស័យ យើង​ត្រូវ​អនុវត្ត​នីតិវិធី​ច្បាប់ ខ្ញុំ​បាន​ហៅ​ចៅសង្កាត់​អូរតាវ៉ៅ ចូល​រួម។ ខ្ញុំ​បាន​ឲ្យ​ស្មៀន ដើម្បី​គាស់​សោ គាត់​បាន​ដាក់​គន្លឹះ យើង​មិន​ទាន់​បាន​គាស់​អី គ្រាន់​តែ​ធ្វើ​ស្ថិតិ​អារម្មណ៍​គាត់»

ទាក់ទិន​ករណី​របស់​ក្រឡា​បញ្ជី​តុលាការ ដែល​បាន​ជេរ​ប្រមាថ​ទៅ​លើ​ស្ត្រី​ឈ្មោះ រឿន ចរិយា វិញ លោក ជុំ សែនសទ្ធា បញ្ជាក់​ថា បើ​សិន​ស្ត្រី​ឈ្មោះ រឿន ចរិយា ដាក់​ពាក្យ​បណ្ដឹង តុលាការ​នឹង​បើក​ការ​ចោទ​ទៅ​លើ​មន្ត្រី​តុលាការ​រូប​នោះ​ដូច​គ្នា៖ «នៅ​ ពេល​ដែល​គាត់​ដាក់​ពាក្យ​បណ្ដឹង ខ្ញុំ​នឹង​ធ្វើ​ការ​ចោទ​តែ​ម្ដង ពីព្រោះ​ឥឡូវ​សំណុំ​រឿង​មិន​ទាន់​មក​ដល់​ទេ ហើយ​បើ​សិន​ជា​មាន​មែន ខ្ញុំ​ក៏​ចោទ​មន្ត្រី​តុលាការ​ដែរ។ ខ្ញុំ​អត់​ទុក​ទេ ក៏ប៉ុន្តែ​អ្វី​ដែល​យើង​ឃាត់​គាត់ ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង វា​ប៉ះពាល់​ដល់​ស្ថាប័ន យើង​ជេរ​ពីរ​ថ្ងៃ​ជាប់​គ្នា ទៅ​ដើរ​និយាយ​នៅ​តុ​កាហ្វេ​តុ​គុយទាវ​ទៀត»

យ៉ាង​ណា​ក៏ដោយ ការ​ដែល​តុលាការ​ចាប់​ខ្លួន​ស្ត្រី​ឈ្មោះ រឿន ចរិយា នេះ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មតិ​សាធារណៈ និង​មន្ត្រី​សាលា​ខេត្ត​ប៉ៃលិន។

អភិបាល​រង​ខេត្ត​ប៉ៃលិន លោក កាន រិទ្ធី ថ្លែង​ថា នៅ​ក្រោយ​ការ​ចាប់​យក​ទៅ​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន រួច​មក រូប​លោក​ចេញ​មុខ​ទៅ​ធានា​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ស្ត្រី​រូប​នោះ ឲ្យ​ឋិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​តំណាង​អយ្យការ​បដិសេធ​ថា សំណុំ​រឿង​របស់​ស្ត្រី​រូប​នោះ​មិន​ទាន់​បញ្ជូន​ដល់​ដៃ​តុលាការ។

លោក​បន្ត​ថា បច្ចុប្បន្ន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​កំពុង​ប្រជុំ​គ្នា ដើម្បី​ចេញ​លិខិត​ផ្លូវ​ការ​មួយ​ដាក់​ជូន​តុលាការ ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​សង្ស័យ​នៅ​ក្រៅ​ឃុំ៖ «តុលាការ​គាត់​ ធ្វើ​ហួសហេតុ ការ​ធ្វើ​អ៊ីចឹង វា​អត់​ត្រូវ​ទេ ផ្លូវ​ច្បាប់ ទង្វើ​ហ្នឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាជ​រដ្ឋាភិបាល មុខ​មាត់ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន។ ទី​មួយ រឿង​ហ្នឹង​វា​អត់​ទាក់ទង​នឹង​ទោស​ឧក្រិដ្ឋ​សម្លាប់​ឆក់​ប្លន់​អី​ណា គាស់​ផ្ទះ​ចាប់​មនុស្ស​អូស​មក​អ៊ីចឹង អត់​ត្រូវ​ទេ រឿង​ជេរ​គ្នា​ដោយសារ​ក្រឡា​បញ្ជី​ខ្លួន​ឯង​យក​របស់​គេ​ទៅ ហើយ​គេ​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​អនុវត្ត​សាលក្រម​ឲ្យ​គេ យើង​អត់​យក​លុយ​គេ​លើស​ចំនួន​នៃ​ច្បាប់​កំណត់​ទៀត អត់​ឲ្យ​គេ ដល់​គេ​ទារ​រក​របស់​គេ មក​ជេរ​គេ​ថា ទៅ​ប្ដឹង​ណា​ប្ដឹង​ទៅ»

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​មេសា ស្ត្រី​ជា​ជន​សង្ស័យ កំពុង​ឋិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន នៅ​ឡើយ។ ប្រភព​ពី​មន្ត្រី​សាលា​ខេត្ត​ប៉ៃលិន បង្ហើប​ថា ករណី​ចាប់​ខ្លួន​ស្ត្រី​រូប​នោះ បាន​ធ្វើ​ឡើង​ដោយសារ​រឿង​គំនុំ​ផ្ទាល់​ខ្លួន ពាក់ព័ន្ធ​សាច់ញាតិ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ជន​រងគ្រោះ។
លោក យិន ម៉េងលី ជា​អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ប្រចាំ​ខេត្ត​បាត់ដំបង ថ្លែង​ថា បទ​ល្មើស​ដែល​កើត​នេះ​ជា​បទ​ល្មើស​មជ្ឈិម។ តុលាការ​មិន​គប្បី​ប្រើ​កម្លាំង​ចុះ​ចាប់ និង​ចង់​គាស់​ទ្វារ​ដូច​បទ​ឧក្រិដ្ឋ​នោះ​ទេ។ លោក​ចាត់​ទុក​រឿង​នេះ​ថា​មាន​ចេតនា​កាច់​បំបាក់​មុខ​មាត់​គ្នា​ទៅ​វិញ​ទៅ​ មក។

ពាក់ព័ន្ធ​រឿង​មន្ត្រី​ក្រឡា​បញ្ជី​របស់​តុលាការ​វិញ លោក យិន ម៉េងលី សង្កាត់​ធ្ងន់​ថា មន្ត្រី​តុលាការ​គួរ​តែ​គោរព​ក្រម​សីលធម៌​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​សម​ជា​អ្នក​អនុវត្ត​ច្បាប់៖ «រាល់​លិខិត​ស្នាម​ទាំងអស់​ដែល​គេ​ដាក់​ ចូល​ទៅ​តុលាការ បើ​យើង​មិន​ទទួល យើង​ប្រាប់​ពី​មូលហេតុ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ការ​មិន​ព្រម​បោះ​ត្រា​មិន​ព្រម​បិទ​តែម​ឲ្យ មិន​ប្រាប់​ពី​មូលហេតុ នេះ​ជា​កំហុស​រដ្ឋបាល។ អ៊ីចឹង​សុំ​ឲ្យ​តុលាការ ឬ​ក៏​ប្រធាន​តុលាការ​ហ្នឹង មើល​ផង​ពី​កំហុស​របស់​ខ្លួន ចៅ​របស់​ខ្លួន បញ្ហា​នេះ​កើត​ញឹកញាប់​ណាស់ វា​កើត​ក្នុង​ការ​បោះ​ត្រា​ជា​ផ្លូវ​ការ អ្នក​ត្រូវ​ទទួល​របស់​គេ ហើយ​ចង់​អ្នក​ឯង»

លោក យិន ម៉េងលី បន្ត​ថា ករណី​នេះ​ជា​បទ​ល្មើស​មជ្ឈិម​តូចតាច​បំផុត តុលាការ​មិន​គប្បី​បដិសេធ​មិន​ឲ្យ​ជន​សង្ស័យ​នៅ​ក្រៅ​ឃុំ​នោះ​ឡើយ។ ក្នុង​ទំនាស់​នេះ គួរ​មាន​ការ​ពិនិត្យ​ឡើង​វិញ ព្រោះ​តុលាការ​ក្ដី មន្ត្រី​របស់​តុលាការ​ក្ដី មិន​ទាន់​គ្រប់គ្រាន់​នៅ​ពេល​ខ្លួន​ចេះ​តែ​ច្បាប់ ប៉ុន្តែ​រឿង​សំខាន់ ត្រូវ​មាន​ក្រម​សីលធម៌ និង​ត្រូវ​យល់​ដឹង​ពី​សង្គម​ឲ្យ​បាន​ច្បាស់ ដើម្បី​បម្រើ​ការ​ឲ្យ​បាន​ល្អ​ប្រសើរ៕
--------------------
រក្សាសិទ្ធិ © ២០០៦ វិទ្យុ​អាស៊ីសេរី ។ បោះ​ពុម្ព​​ផ្សាយ​​បន្ត​​ដោយ​​មាន​​ការ​អនុញ្ញាត​​ពី​វិទ្យុ​អាស៊ីសេរី ​ដែល ​មាន​អាសយដ្ឋានៈ 2025 ​M St. ​NW, Suite 300, Washington DC 20036 ។ គេហទំព័រៈ www.rfa.org។

 

សវនាការ​លោក វន់ ពៅ និង​មនុស្ស​២២​នាក់​ផ្សេង​​ទៀត​

លោក វន់ ពៅ និង​មនុស្ស​២២នាក់​ទៀត​ដែលត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា ២០១៤ កំឡុង​ពេល​ការ​ទាម​ទារ​ការតំឡើង​ប្រាក់​ខែ​កម្មករ​ ១៦០ ដុល្លារ​មិន​បាន​សម្រេច​។

មនុស្ស​ទាំង​២៣នាក់ នេះ​ត្រូវ​បាន​ចាប់បញ្ជូន​ទៅ​កាន់​គុក​ត្រពាំងថ្លុង ខេត្តកំពង់​ចាម ក្រោយ​ការ​ចោទ​ប្រកាន់​ភ្លាម​ៗ​ពី​តុលាការ ហើយ​រហូត​មកដល់​ថ្ងៃ​នេះ គេដឹងថា​ជាលើក​ទី​១​ហើយ​បន្ទាប់ពីការឃុំ​ខ្លួន ដែល​ក្រុម​មនុស្សទាំង ២៣នាក់ បាន​បង្ហាញ​ខ្លួន​នៅ​តុលាការក្រុង​ភ្នំពេញ​។

ក្នុងចំណោម​មនុស្ស​ ២៣នាក់ មាន​មនុស្ស​២នាក់ ដែលជាអនីតិជន​ ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ស្ថិត​នៅក្រៅ​ឃុំ​។

តើ​លោក​ វន់ ពៅ និងក្រុម​មនុស្ស​ទាំងអស់​ នឹង​មានវាសនា​បែប​ណា នៅ​ពេល​ដែល​មជ្ឈដ្ឋាន​ទូទៅ អង្គការ​ សង្គម​ស៊ីវិល យល់ថា​ពួក​លោក​គ្មាន​ទោស​នោះ​?

សវនាការ​ថ្ងៃនេះ​ វាពិតជាមានសារៈសំខាន់ណាស់​សម្រាប់​វាស់ស្ទង់​សុក្រិត្យ​ភាព​របស់​តុលាការ​កម្ពុជា នេះ​បើ​តាម​ការ​ផ្តល់​មតិត​របស់​អ្នកជំនាញ​ច្បាប់។ ក្នុងនោះ​ក្រុមតំណាង​អ្នកបញ្ជារ​ទិញ​ ក៏នឹង​មកសង្កេត​ការណ៌​ក្នុង​ការ​កាត់ក្តី​នេះ​ដែរ។

វិទ្យុ​អាស៊ីសេរី បាន​សរសេរ​នៅ​ក្នុង​បទវិភាគ​របស់​ខ្លួន​ថា បើសិនជា​តុលាការ​កម្ពុជា ជា​តុលា​ការ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​មែន​នោះ ជនជាប់ចោទ​ទាំង ២៣​នាក់ នឹង​អាច​បន្ត​ជាប់គុក ឬ​អាច​នៅ​ក្រៅ​ឃុំ ឬក៏​រួច​ទោស​តែម្ដង ដោយ​ផ្អែក​លើ​ភស្តុតាង​ដាក់​បន្ទុក សាក្សី ពិសេស​សមត្ថភាព​មេធាវី​ការពារ​ក្តី​របស់​ពួកគេ ហើយ​មន្ត្រី​ប៉ូលិស ទាហាន ដែល​បាញ់​សម្លាប់​អ្នក​តវ៉ា និង​ប្រើ​ទារុណកម្ម​លើ​ជនសង្ស័យ​ទាំង​នោះ ក៏​មិន​មាន​ពេល​ដើរ​គ្រហើៗ​បាន​ដូច​សព្វថ្ងៃ​ដែរ។ ក៏ប៉ុន្តែ​បើ​តុលាការ​កម្ពុជា ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ វាសនា​អ្នក​ទាំង ២៣​នាក់ ក៏​នឹង​ត្រូវ​កំណត់​ដោយ​កត្តា​នយោបាយ​ដែរ។  ពួកគេ​អាច​តម្រឹម​ទោស ឬ​បង្វែរ​បទ​ចោទ​មក​នៅ​ត្រឹម​បទល្មើស​មជ្ឈិម ហើយ​គុណគូ​លេខ​អត្ត​ឲ្យ​បាន​រួច​ពី​គុក​ដោយ​ងាយ បើ​បក្ស​ទាំង​ពី​ចរចា​គ្នា​ត្រូវ។ ប៉ុន្តែ​បើ​ចរចា​មិន​ត្រូវ​វិញ អ្នក​ទាំង ២៣​នាក់ នឹង​ត្រូវ​បន្ត​ដេក​ក្នុង​គុក​ដោយ​ជៀស​មិន​រួច៕

Thursday, April 24, 2014

"Love is Brave" ប្រវត្តិស្នេហ៌​មួយ​នៅ​លើ​ទឹក​ដី​អង្គរ​(វីដេអូ)

ខ្សែ​ភាព​យន្ត​មួយ​ដែល​ត្រូវ​បាន​គេ​ដាក់​ចំណងជើង​ថា «Love is Brave» ត្រូវ​បាន​ថតទាំងស្រុង​នៅ​លើ​ទឹក​ដី​កម្ពុជា​​ ទទួល​បាន​ការ​គាំទ្រ និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំងពី​ពលរដ្ឋ​ខ្មែរ។


ខ្សែ​ភាពយន្ត​នេះ​ និយាយ​ភាសាចិន ឯតារាសំដែង​ក៏​ជា​តារាជន​ជាតិ​ចិន​ដែរ តែ​ខ្សែ​ភាពយន្ត​នេះ​បាន​បង្ហាញ​ពី​ជីវភាព និងតថភាព​ពិត​នៃ​ជីវិ​ត​របស់​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកនៅ​ភ្នំពេញ សៀមរាប និង​តាមបណ្តោយ​បឹង​ទន្លេរសាប​ ព្រោះ​ភាពយន្ត​នេះ​បាន​ផ្តិតយករូបភាព​ស្រស់​ៗ​ស្អាតៗ ជាច្រើន​កន្លែង​របស់​ប្រទេសកម្ពុជា​។

រឿងនេះ​ត្រូវ​បាន​សំដែង​ដោយ​តារាសំដែង​ដ៏ល្បីរបស់ចិនគឺ លោក Huang Haibo និង​នាង​ Zhang Jingchu។ក្រោម​ទេពកោសល្យសំដែង​របស់តារាសំដែង​ទាំងពីរ កាន់តែធ្វើ​ឲ្យ​ភាពយន្ត​នេះ​ក្លាយ​ជាចំណាប់​អារម្មណ៌​ជា​ពិសេស​កាន់តែ​ជួយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៌​កម្ពុជា​។ រឿងនេះ​ត្រូវ​បាន​ដឹក​នាំការសំដែង​ដោយលោក Cao Dun ជាអ្នកដឹកនាំរឿង​លំដាប់កំពូល​របស់​ចិន​បច្ចុប្បន្ន​។

ភាពយន្តនេះ​ត្រូវ​បាន​ដាក់សម្ភោធ​កាលពី​កំឡុង​ខែ កុម្ភៈ ២០១៤ កន្លង​ទៅ ក្រោម​អធិបតី​ភាព​របស់​លោក សុខ អាន​ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ​មន្រ្តី​ទីស្តីការគណៈរដ្ឋ​មន្ត្រី​ ហើយ​សង្ឃឹម​ថា ពលរដ្ឋ​ខ្មែរ​នឹង​បានទស្សនា​ភាពយន្ត​នេះ​ក្នុងពេលឆាប់ៗៗ។

Huang Haibo និង Zhang Jingchu

សូមរីករាយទស្សនា​ វីដេអូ​ សាកល្បង​ទាំងអស់គ្នា...៖

តារាល្បីៗ​របស់​កូរ៉េ​ចូល​រួម​បរិច្ចាគ​ប្រាក់​សន្ធឹក​សន្ធាប់​ជូន​​គ្រួសារ​ជន​រងគ្រោះ​ថ្នាក់​លិច​សាឡាង​​ Sewol

ក្រោយ​ថ្ងៃ​កើត​ហេតុ​គ្រោះ​ថ្នាក់​លិច សាឡាង​ចំលង មួយ​គ្រឿ​ងឈ្មោះថា Sewol បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​កើន​ឡើង​ជារៀង​រាល់​ថ្ងៃនេះ ស្ថានីយ៌ទូរទស្សន៌ កន្លែងប្រគុំ​តន្ត្រី ផលិតកម្ម ក្រុមហ៊ុន​ចំរៀង​នានា និង​សិល្បៈករ សិល្បៈការិនី​កូរ៉េ​ខាងត្បូង បាន​បិទ​កម្មវិធីរបស់​ខ្លួន បិទ​ដំនើរ​ប្រគុំ​តន្ត្រី ហើយ​ផ្តោ​តសំខាន់​ទៅ​លើ​ការ​ជួយ​សំរាល​ទុក្ខ​លំបាក​របស់​ក្រុមគ្រួសារជន​រងគ្រោះ​ ដោយការ​បរិច្ចាគ​ថវិការ​យ៉ាងសន្ធឹក​សន្ធាប់​។



រហូត​មកដល់ថ្ងៃនេះ អ្នកស្លាប់​បាន​កើន​ឡើង​ដល់ ១៥៩នាក់ ដែល​ភាគ​ច្រើន​គឺ​សិស្ស​សាលា អ្នក​បំរើ​ការ​លើ​នាវា និង​គ្រូបង្រៀន​។

តើ​តារាល្បីណា​ខ្លះ​បរិច្ចាគ​ប្រាក់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​នោះ..?
  1. Park Shin Hye បានបរិច្ចាគ​ចំនួន $ 48,000. 
  2. "Skating Queen" of South Korea - Kim Yuna បាន​បរិច្ចាគ $ 100,000.
  3. តារាសំដែង Ha Ji Won បរិច្ចាគ​ច្រើន​ជាង​ 200 លាន​វ៉ុន
  4. តារាសំដែង Jung Il Woo បាន​បរិច្ចាគ $ 30,000
ក្រៅពីនោះ នៅ​មានតារាៗ​ជាច្រើន​ទៀត​បាន​បរិច្ចាគ ហើយ​ក្នុងចំណោម​អ្នក​ទាំង​នោះ មាន​អ្នកខ្លះ​បាន​ទាំង​ចំណាយ​ពេលវេលា​ចុះ​ទៅផ្ទាល់​ជួប​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ និង​បាន​ជួយ​ជា​ក្រុមស្មគ្រ​ចិត្ត​ក្នុង​ប្រតិបត្តិ​ការ​សង្គ្រោះ​ទៀត​ផង​។

សូមបញ្ជាក់ថា នាវាចំលង​របស់កូរ៉េ​ខាងត្បូង ឈ្មោះ Sewol បាន​លិច​កាលពីថ្ងៃទី ១៦ មេសា ជាមួយ​អ្នកដំណើរ​ ៤៧៥​នាក់ ដែលភាគ​ច្រើន​ជាសិស្ស​វិទ្យាល័យ​មួយ​មកពីខេត្ត អិញជេន  ក្នុងដំនើរ​កំសាន្ត​ចុង​សប្តាហ៌​ទៅ​កាន់​កោះ ជេជូ។ មានមនុស្ស​តែ ១៧៤នាក់​ប៉ុណ្ណោះ​ដែល​បានសង្គ្រោះ​៕


"Secret Love" ប្រវត្តិស្នេហា​មួយ​ដ៏សែនឈឺចាប់​

ស្នេហា​បើ​ទោះ​ជា​វា​គ្មានក្លិន គ្មាន​ពណ៌ តែវាមានរស់ជាតិ​ គឺរស់ជាតិគ្រប់បែបយ៉ាង។ ស្នេហា​បើទោះ​ជា​​វា​មិន​ត្រូវ​បាន​គេប្រកាន់ តែ​ស្នេហា​ទាម​ទារ​នូវ​ក្រម​សីលធម៌ និង​ភាព​អធ្យាស្រ័យ ព្រម​ទាំង​គុណធម៌។ ប្រសិន​បើ​អ្នក​មិន​មាន​របស់​នេះ​ទេ អ្នក​មិន​អាច​មានស្នេហា​ពិត​ប្រាក​ដ​មួយ​នោះ​ទេ។


ខាងក្រោម​ជា​ភាពយន្ត​គំរូ​មួយ ដែល​បង្ហាញ​លោក​អ្នក​ពី​ភាព​រកាំរកូស​នៃ​ស្នេហាមួួយ ដែល​បាត់បង់​នូវ​ក្រម​សីលធម៌ ភាព​អធ្យាស្រ័យ និងគុណធម៌ ហើយ​នៅ​ទីបផុត​វា​បាន​ក្លាយ​ជាសោកនាដកម្ម​ដ៏ឈឺចាប់​..៖

ចុចទីនេះ​ដើម្បី​ទស្សនា...!

បំរាមភាពយន្ត​នេះ​បង្កប់ដោយឈុតឆាក​រោល​រាល​ មិនត្រូវ​បានអនុញ្ញាតិ​ឲ្យ​មនុស្ស​ក្រោម​អាយុ​១៨ឆ្នាំទស្សនា​ឡើយ។


ពត៌មានអានច្រើនបំផុត